គម្រោង Tor, Inc បានក្លាយជាអង្គការមិនរកប្រាក់ចំណេញ 501(c)(3) ក្នុងឆ្នាំ 2006 ប៉ុន្តែគំនិតនៃ "onion routing" បានចាប់ផ្តើមនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ 1990។
ដូចជាអ្នកប្រើប្រាស់ Tor អ្នកអភិវឌ្ឍន៍កម្មវិធី អ្នកស្រាវជ្រាវ និងស្ថាបនិកនានាដែលបានធ្វើឱ្យ Tor អាចធ្វើទៅបាន គឺជាក្រុមមនុស្សចម្រុះ។ ប៉ុន្តែមនុស្សទាំងអស់ដែលបានចូលរួមនៅក្នុង Tor ត្រូវបានរួបរួមដោយជំនឿដូចគ្នា៖ អ្នកប្រើប្រាស់អ៉ីនធឺណេតគួរតែមានចូលប្រើប្រាស់ដោយមានភាពឯកជនទៅកាន់វេបសាយដែលមិនមានរឹតត្បិត។
In the 1990s, the lack of security on the internet and its ability to be used for tracking and surveillance was becoming clear, and in 1995, David Goldschlag, Michael G. Reed, and Paul Syverson at the U.S. Naval Research Lab (NRL) asked themselves if there was a way to create internet connections that don't reveal who is talking to whom, even to someone monitoring the network.
ចម្លើយរបស់ពួកគេ គឺបង្កើត និងដាក់ពង្រាយការរចនាស្រាវជ្រាវដំបូង និងគំរូដើមនៃដំណើរការរបស់ onion។
គោលដៅនៃដំណើរការ onion គឺដើម្បីឱ្យមានវិធីប្រើប្រាស់អ៉ីនធឺណិតជាមួយនឹងការដែលមានភាពឯកជនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយគំនិតនេះគឺដើម្បីបញ្ជូនចរាចរណ៍ តាមរយៈម៉ាស៊ីនមេជាច្រើន និងអ៉ិនគ្រីបវាតាមជំហាននីមួយៗ។
មានការពន្យល់ដ៏សាមញ្ញអំពីថាតើ Tor ដំណើរការដូចម្ដេចសព្វថ្ងៃ។
នៅដើមទសវត្សរ៍ឆ្នាំ 2000 លោក Roger Dingledine ដែលជានិស្សិតបញ្ចប់ការសិក្សា Massachusetts Institute of Technology (MIT) ថ្មីៗនេះបានចាប់ផ្តើមធ្វើការលើគម្រោង NRL onion routing ជាមួយលោក Paul Syverson។
ដើម្បីបែងចែកការងារដើមនេះនៅ NRL ពីកិច្ចខិតខំប្រឹងប្រែងបង្កើតផ្លូវគំនិតផ្សេងទៀតដែលបានចាប់ផ្តើមលេចឡើងនៅកន្លែងផ្សេងទៀត Roger បានហៅគម្រោង Tor ដែលតំណាងឱ្យ The Onion Routing ។ Nick Mathewson ដែលជាមិត្តរួមថ្នាក់របស់ Roger's នៅ MIT បានចូលរួមក្នុងគម្រោងនេះភ្លាមៗ។
ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួននៅក្នុងទសវត្សរ៍ឆ្នាំ 1990 ដំណើរការតភ្ជាប់របស់ onion ត្រូវបានបង្កើតឡើងដើម្បីពឹងផ្អែកលើបណ្តាញវិមជ្ឈការ។ បណ្តាញចាំបាច់ត្រូវដំណើរការដោយអង្គភាពដែលមានផលប្រយោជន៍ចម្រុះ និងការសន្មត់ការជឿទុកចិត្ត ហើយនឹងសុសវែរចាំបាច់ត្រូវតែមិនយកកម្រៃ និងបើកចំហដើម្បីបង្កើនតម្លាភាព និងវិមជ្ឈការ។
នោះហើយជាមូលហេតុដែលនៅក្នុង ខែតុលា 2002 នៅពេលដែលបណ្តាញ Tor ត្រូវបានដាក់ឱ្យប្រើប្រាស់ដំបូង កូដរបស់វាត្រូវបានចេញផ្សាយក្រោមអាជ្ញាប័ណ្ណកម្មវិធីឥតគិតថ្លៃ និងបើកចំហ។
នៅចុងឆ្នាំ 2003 បណ្តាញនេះមានអ្នកស្ម័គ្រចិត្ដប្រហែលដប់នាក់ ដែលភាគច្រើននៅក្នុងសហរដ្ឋអាមេរិក បូកនឹងមួយនៅក្នុងប្រទេសអាល្លឺម៉ង់។
ការទទួលស្គាល់អត្ថប្រយោជន៍នៃ Tor ចំពោះសិទ្ធិឌីជីថល Electronic Frontier Foundation (EFF) បានចាប់ផ្តើមផ្តល់មូលនិធិដល់ការងាររបស់ Roger និង Nick នៅលើ Tor ក្នុងឆ្នាំ 2004។ ក្នុងឆ្នាំ 2006 គម្រោង Tor, Inc. អង្គការមិនរកប្រាក់ចំណេញ 501(c)(3) ត្រូវបានបង្កើតឡើងដើម្បីរក្សាការអភិវឌ្ឍរបស់ Tor ។
ក្នុងឆ្នាំ 2007 អង្គការបានចាប់ផ្តើមបង្កើត Bridges ទៅកាន់បណ្តាញ Tor ដើម្បីដោះស្រាយការរឹតត្បិត ដូចជាតម្រូវការក្នុងការដោះស្រាយជញ្ជាំងភ្លើងរបស់រដ្ឋាភិបាល ដើម្បីឱ្យអ្នកប្រើប្រាស់ចូលទៅកាន់វេបសាយបើកចំហ។
Tor បានចាប់ផ្តើមទទួលបានប្រជាប្រិយភាពក្នុងចំណោមសកម្មជន និងអ្នកប្រើប្រាស់បច្ចេកវិទ្យាដែលចាប់អារម្មណ៍លើភាពឯកជន ប៉ុន្តែវានៅតែពិបាកសម្រាប់អ្នកដែលមិនសូវចេះបច្ចេកទេសក្នុងការប្រើប្រាស់ ដូច្នេះចាប់ផ្តើមនៅឆ្នាំ 2005 ការអភិវឌ្ឍឧបករណ៍លើសពីប្រូកស៊ី Tor បានចាប់ផ្តើម។
ការអភិវឌ្ឍកម្មវិធីរុករក Tor បានចាប់ផ្តើមនៅឆ្នាំ 2008 ។
ជាមួយនឹងកម្មវិធីរុករក Tor បានធ្វើឱ្យ Tor កាន់តែអាចចូលប្រើបានសម្រាប់អ្នកប្រើប្រាស់អ៉ីនធឺណិត និងសកម្មជនប្រចាំថ្ងៃ Tor គឺជាឧបករណ៍ប្រើប្រាស់ក្នុងអំឡុងពេល Arab Spring ដែលចាប់ផ្តើមនៅចុងឆ្នាំ 2010។ វាមិនត្រឹមតែត្រូវបានការពារប៉ុណ្ណោះទេ អត្តសញ្ញាណរបស់មនុស្សនៅលើអ៉ីនធឺណិត ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យពួកគេចូលប្រើប្រាស់ធនធានសំខាន់ៗ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេបសាយដែលត្រូវបានរារាំង។
តម្រូវការសម្រាប់ឧបករណ៍ការពារប្រឆាំងនឹងការឃ្លាំមើលដ៏ធំបានក្លាយជាកង្វល់ចម្បងមួយ ដោយសារ ការបើកបង្ហាញរបស់Snowden ឆ្នាំ 2013។
Tor មិនត្រឹមតែជាឧបករណ៍សម្រាប់ការបញ្ចេញសំឡេងរបស់ Snowden ប៉ុណ្ណោះទេ ប៉ុន្តែខ្លឹមសារនៃឯកសារក៏ធានាបានដែរថា នៅពេលនោះ Tor មិនអាចត្រូវបានគេលួចចូលនោះទេ ។
ការយល់ដឹងរបស់អ្នកប្រើប្រាស់លើការតាមដាន ការឃ្លាំមើល និងការរឹតត្បិតអាចកើនឡើង ប៉ុន្តែក៏មានអត្រាប្រេវ៉ាឡង់នៃឧបសគ្គទាំងនេះចំពោះសេរីភាពអ៉ីនធឺណិតផងដែរ។
បច្ចុប្បន្ន បណ្តាញនេះ រាប់ពាន់បណ្តាញបញ្ជូនបន្ត បានដំណើរការដោយអ្នកស្ម័គ្រចិត្ត និងអ្នកប្រើប្រាស់រាប់លាននាក់ទូទាំងសកលលោក។ វាមានភាពចម្រុះដែលការពារអ្នកប្រើប្រាស់ Tor មានសុវត្ថិភាព។
យើងទាំងអស់គ្នាដែលធ្វើការនៅគម្រោង Tor តតាំងរៀងរាល់ថ្ងៃដើម្បីឱ្យគ្រប់គ្នាមានការប្រើប្រាស់ជាឯកជនទៅកាន់សេវាកម្មអ៉ីនធឺណិតដែលមិនមានការរឹតត្បិត ហើយ Tor បានក្លាយជាឧបករណ៍លំដាប់ពិភពលោកសម្រាប់ឯកជនភាព និងសេរីភាពនៅលើអនឡាញ។
ប៉ុន្តែកម្មវិធី Tor គឺលើសពីសុសវែរ។ វាជាការងារពោរពេញដោយក្តីស្រឡាញ់ដែលបង្កើតឡើងដោយសហគមន៍អន្តរជាតិដែលជាក្រុមមនុស្សផ្តោតលើការងារសិទ្ធិមនុស្ស។ គម្រោង Tor ប្តេជ្ញាខ្លាំង ចំពោះតម្លាភាពក្នុងការងារ និងសុវត្ថិភារបស់អ្នកប្រើប្រាស់។